តាមរយៈយុទ្ធនាការសប្បុរសធម៌ #BeyondTheGames សិស្សមានពិការភាព នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ទទួលបានឱកាសកាន់តែពិសេសជួបជាមួយសប្បុរសជន ថ្នាក់ដឹកនាំ និងតារាល្បីៗ ដើម្បីចែករំលែកក្ដីស្រឡាញ់ ព្រមទាំងបានផ្ដល់សម្ភារៈសិក្សា និងគ្រឿងបរិភោគមួយចំនួនទៀត។ ក្នុងកម្មវិធីសប្បុរសធម៌ដែលធ្វើឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មានការអញ្ជើញចូលរួមសំណេះសំណាលដោយប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ាណែត អមដោយក្រុម KOLs (Key Opinion Leaders) ឬInfluencers ល្បីៗជាច្រើនរូប ព្រមទាំងក្រុមការងារយុទ្ធនាការ #BeyondTheGames។ ជិន សុភ័ក្ដ្រ
ចែករំលែកតំណនេះតាម
ឬចម្លងតំណនេះ