អភិបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់គម្រោង បុរីធំៗ ក្នុងទីក្រុង ទិញរថយន្ត ពន្លត់អគ្គីភ័យ ផ្ទាល់ខ្លួន
ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥

នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បានស្នើឲ្យម្ចាស់គម្រោងបុរីធំៗ នៅរាជធានីភ្នំពេញ ត្រូវតែមានរថយន្តពន្លត់អគ្គីភ័យ ប្រចាំការក្នុងបុរីផ្ទាល់ខ្លួន ដើម្បីបង្ការ ការពារ សុខសុវត្ថិភាព អ្នករស់នៅក្នុងបុរី ពីហេតុការណ៍ អាក្រក់ណាមួយដែលកើតឡើងជាយថាហេតុ ។ ក្នុងកិច្ចប្រជុំ ស្តីពី ការគ្រប់គ្រងបុរី នៅក្នុងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ ក៏ដូចជាស្នើសុំដំបូង ឲ្យម្ចាស់គម្រោងសាងសង់ បុរីធំៗ ក្នុងរាជធានីភ្នំពេញ គួរតែទិញ រថយន្តពន្លត់អគ្គីភ័យ ដាក់ប្រចាំការ នៅទីតាំងរបស់ខ្លួន ខណៈដែលបុរីតូចៗ មួយចំនួនទៀត អាចសិក្សាពីលទ្ធភាព និងរៀបចំតាមក្រោយ ។ លោក ឃួង ស្រេង ក៏បានបញ្ជាក់ ទៅកាន់ម្ចាស់គម្រោងបុរីដែរថា ចំពោះការការបង់ពន្ធផ្សេងៗ លោកនឹងស្នើសុំការអនុញ្ញាត ទៅកាន់រាជរដ្ឋាភិបាល លើបញ្ហានេះ ។លោក ឃួង ស្រេង បានមានប្រសាសន៍ថា “បើបុរីណា មិនទាន់មានទេ ចំពោះឡានពន្លត់អគ្គីភ័យ សូមឲ្យអញ្ជើញទាក់ទង ទិញ នាំចូលចុះ ហើយប្រសិនបើជា ពិបាក ក្នុងការបង់ពន្ធ ខ្ញុំធានាសុំបង់ពន្ធ ជាបន្ទុករបស់រដ្ឋ ដើម្បីឲ្យឯកជន ចូលរួមជាមួយរដ្ឋាភិបាល” ។

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ស្នើប្រជាកសិករ ធ្វើការពង្រីកការចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ដើម្បីចូលរួម កាត់បន្ថយការនាំចូលពីប្រទេសជិតខាង
ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥

16Shares កំពង់ចាម៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនជាយុវជន និងបងប្អូនប្រជាកសិករអោយធ្វើការ ពង្រីកការចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ដោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបាន តាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និង ដើម្បីចូលរួម កាត់បន្ថយការនាំចូលពីប្រទេសជិតខាង។ ក្នុងឱកាសអញ្ជើញចូលជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល ជាមួយយុវជន និងប្រជាកសិករ ក្នុងស្រុកព្រៃឈរ ផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពី រដ្ឋបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកកៅ ថាច បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗ មួយចំនួនអំពីបច្ចេកទេសនៃការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងធ្វើការប្រៀបធៀប អំពីភាពជឿនលឿន នៃវិស័យកសិកម្មនៅបណ្តាលប្រទេសមួយចំនួន ដែលលោកធ្លាប់បានទៅទស្សនៈកិច្ចសិក្សា នាពេលកន្លងមក ជូនដល់បងប្អូនអោយបានជ្រាប។ ផ្អែកលើបទពិសោធន៍នានាដែលលោក កៅ ថាច ធ្លាប់ជួប លោកបានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនជាយុវជននិងបងប្អូនប្រជាកសិករអោយធ្វើការពង្រីកការចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ដោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និង ដើម្បីចូលរួម កាត់បន្ថយការនាំចូលពីប្រទេសជិតខាង ហើយការណ៍នេះនឹងរួមចំណែកដោះស្រាយលើបញ្ហា ទីផ្សារដែលជាកង្វល់របស់បងប្អូនកសិករផងដែរ។ ទន្ទឹមនេះ បងប្អូនប្រជាកសិករ ក្នុងករណីមានតម្រូវការឥណទាន អាចធ្វើការទាក់ទងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។ កំពង់ចាម៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនជាយុវជន និងបងប្អូនប្រជាកសិករអោយធ្វើការ ពង្រីកការចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ដោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបាន តាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និង ដើម្បីចូលរួម កាត់បន្ថយការនាំចូលពីប្រទេសជិតខាង។ ក្នុងឱកាសអញ្ជើញចូលជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល ជាមួយយុវជន និងប្រជាកសិករ ក្នុងស្រុកព្រៃឈរ ផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពី រដ្ឋបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកកៅ ថាច បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗ មួយចំនួនអំពីបច្ចេកទេសនៃការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងធ្វើការប្រៀបធៀប អំពីភាពជឿនលឿន នៃវិស័យកសិកម្មនៅបណ្តាលប្រទេសមួយចំនួន ដែលលោកធ្លាប់បានទៅទស្សនៈកិច្ចសិក្សា នាពេលកន្លងមក ជូនដល់បងប្អូនអោយបានជ្រាប។ ផ្អែកលើបទពិសោធន៍នានាដែលលោក កៅ ថាច ធ្លាប់ជួប លោកបានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនជាយុវជននិងបងប្អូនប្រជាកសិករអោយធ្វើការពង្រីកការចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ដោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និង ដើម្បីចូលរួម កាត់បន្ថយការនាំចូលពីប្រទេសជិតខាង ហើយការណ៍នេះនឹងរួមចំណែកដោះស្រាយលើបញ្ហា ទីផ្សារដែលជាកង្វល់របស់បងប្អូនកសិករផងដែរ។ ទន្ទឹមនេះ បងប្អូនប្រជាកសិករ ក្នុងករណីមានតម្រូវការឥណទាន អាចធ្វើការទាក់ទងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។

សេដ្ឋកិច្ចតំបន់អាស៊ានបូក៣ ត្រូវបានរំពឹងនឹងថយចុះ មកនៅត្រឹម ០,២%ក្នុងឆ្នាំ២០២០
ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមការប៉ាន់ស្មាន របស់ការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានឲ្យដឹងថា នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចតំបន់អាស៊ាន+៣ ត្រូវបានរំពឹងនឹងថយចុះ មកនៅត្រឹម០,២%។ នេះបើយោងគេហទំព័រហ្វេសប៊ុក របស់តាមធនាគារជាតិនៃកម្ពុជា។ ការប៉ាន់ស្មានខាងលើ ត្រូវបានឲ្យដឹង នៅក្នុងកិច្ចប្រជុំ ថ្នាក់ទេសាភិបាលរង ធនាគារកណ្តាល និងអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ អាស៊ាន+៣ តាមរយៈប្រព័ន្ធ Virtual ក្រោមការរៀបចំ របស់សហប្រធានជប៉ុននិងវៀតណាម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពិភាក្សាលើ៖ -ការពង្រឹងសំណាញ់ សុវត្ថិភាពហិរញ្ញវត្ថុតំបន់ តាមរយៈការអភិវឌ្ឍអង្គភាព ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ាន+៣ (AMRO) និងការពង្រឹង កិច្ចព្រមព្រៀងពហុនីយកម្ម គំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM)-ការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណ ជារូបិយវត្ថុរបស់ប្រទេសក្នុងតំបន់ និង-កិច្ចសហការដទៃផ្សេងទៀតក្នុងតំបន់ ដូចជា គំនិតផ្តួចផ្តើមវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធជាដើម។ ហានិភ័យចម្បងៗ ចំពោះតំបន់រួមមាន៖-ការកើនឡើង នៃការរីរាលដាលនៃជំងឺកូវីដ១៩ -ភាពអូសបន្លាយ នៃការធ្លាក់ចុះកំណើន សេដ្ឋកិច្ចពិភពលោក និង -ការកើនឡើងវិញ នៃភាពតានតឹង ផ្នែកពាណិជ្ជកម្ម។ល។ ស្ថិតក្នុងបរិការណ៍នេះ អង្គប្រជុំបានពិភាក្សា និងចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តគោលនយោបាយ ជំរុញការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ច ដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការរីករាលដាលជំងឺកូវីដ១៩។ អង្គប្រជុំក៏បានប្តេជ្ញា ពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈការបន្តពង្រឹង កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតំបន់ ជាពិសេសលើការពង្រឹងសំណាញ់ សុវត្ថិភាពហិរញ្ញវត្ថុតំបន់ ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ឱ្យកាន់តែសកម្មថែមទៀត និងការបង្កើនការតភ្ជាប់ទំនាក់ទំនង រវាងប្រទេសសមាជិក៕

សាលាដែលជាអំណោយរបស់នាយករដ្ឋមន្ត្រី និងភរិយាកើនដល់ជាង៥ពាន់ខ្នង
ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥

ភ្នំពេញ÷ រដ្ឋមន្ត្រីអប់រំ លោក ហង់ជួន ណារ៉ុន បានលើកឡើងថាតាមរយៈការយកចិត្តទុកដាក់របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកស្ទួយវិស័យអប់រំកាន់តែខ្លាំង។ លោកបានលើកឡើងថាមកដល់ឆ្នាំ២០២៣ នេះសាលារៀនដែលផ្ដល់ដោយនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានកើនឡើងដល់ជាង ៥ពាន់ខ្នងហើយ។ លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយថាតាមរយៈការជួយផ្ដល់កសាងនូវអាគារសិក្សាជាង ៥ ០០០ខ្នង ដែលមានប្រមាណជាង ២ម៉ឺនបន្ទប់នេះបានជួយសម្រួលដល់ការលំបាករបស់សិស្សានុសិស្សក៏ដូចជាក្រុមគ្រូបង្រៀនកាន់តែប្រសើរ។ លោក ហង់ជួន ណារ៉ុន ថ្ងៃបែបនេះក្នុងពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាភ្នំពេញ៕

ថ្មីទៀតហើយ សម្រាប់​កម្មវិធី​សង្ក្រាន្ត​២០២៣នេះ គឺ​នឹង​មាន​ការបាញ់ព្រិល​ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋ​ទៅចូលរួមលេងកម្សាន្ត​ ដែលធ្វើឡើង​នៅថ្ងៃចូលឆ្នាំខ្មែរ ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា។
ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥

ថ្មីទៀតហើយ សម្រាប់​កម្មវិធី​សង្ក្រាន្ត​២០២៣នេះ គឺ​នឹង​មាន​ការបាញ់ព្រិល​ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋ​ទៅចូលរួមលេងកម្សាន្ត​ ដែលធ្វើឡើង​នៅថ្ងៃចូលឆ្នាំខ្មែរ ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា។   សូមទស្សនាវីដេអូ៖ ព្រឹត្តិការណ៍​នេះ នឹង​ធ្វើឡើង​នៅ​បរិវេណ​រង្វង់មូល​វិមានឯករាជ្យ​ខេត្ត និង​តាម​ដងផ្លូវ​នានា​ក្នុងក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។ សង្រ្កាន្តស្វាយរៀងឆ្នាំ២០២៣ នេះ មានការរៀបចំជាកម្មវិធីសំខាន់ៗ ដូចជា៖ -កម្មវិធីសាសនា -កម្មវិធីល្បែងប្រជាប្រិយ -កម្មវិធីឆាកតន្ត្រីEDM និងឡានទឹក -តំបន់ត្រជាក់ចិត្ត -សួនកុមារ -កម្មវីធីល្ខោនពេលរាត្រី -បណ្តែតគោមសុំសេចក្តីសុខ៕ អត្ថបទ៖ សំភី